វិធីងាយៗ ដើម្បីដេញឧបទ្របចង្រៃចេញពីផ្ទះរបស់អ្នក

នេះជាការរៀបចំបែបងាយៗដើម្បីកំចាត់ចង្រៃឧបទ្របចេញពីផ្ទះរបស់អ្នក។ តើអ្នកមានអារម្មណ៏ថាមិនសប្បាយចិត្តដែរទេ?អ្នកមានអារម្មណ៏ធុញទ្រាន់រឺទេ?
ផ្ទះរបស់អ្នកគួរតែជាស្ថានសួគ៌ដែលមានសុវត្ថិភាពរបស់អ្នក ជាទីជម្រករបស់អ្នក ជាប្រភពនៃអាហារបំប៉នដ៏រឹងមាំនិងការបំពេញបន្ថែមនៅក្នុងពេលដែលត្រូវការ ដូច្នេះការយកចិត្តទុកដាក់ថែរក្សាផ្ទះរបស់អ្នកគឺជាទម្រង់សំខាន់ដែលអ្នកគួរស្វែងយល់។
ថាមពលអាក្រក់ស្ថិតគ្រប់ទីកន្លែងក្នុងផ្ទះរបស់អ្នក​ បូករួមទាំងថាមពលល្អផងដែរ។​ ជាទូទៅអ្នកអាចសង្កេតមើល របស់របរ ក៏ដូចជាសមាជិកក្នុងផ្ទះ តែងមិនចុះសំរុងគ្នា អារម្មណ៏មួម៉ៅពេលដល់ផ្ទះ បរាជ័យក្នុងការណាត់ជួបជំនួញណាមួយដោយ អ្នកគិតថាវាពិតជាអាចសំរេចជោគជ័យ។
អ្វីដែលអ្នកគួរធ្វើដំបូងគេគឺ
  1. រៀបចំរបស់របរអោយមានរបៀបរៀបរយ ទុកដាក់ទៅតាមកន្លែងអោយបានត្រឹមត្រូវ បោះចោលនូវរបស់ណាដែលមិនប្រើ និងមិនចាំបាច់ចោលអោយអស់។
  2. បើកទ្វានិងបង្អួច អោយស្រលះ មានពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ រៀបចំផ្កាស្រស់ស្អាតដាក់តាំងលើតុ រឺក្នុងបន្ទប់ទទួលភ្ញៀវនិងបន្ទប់គេងជាដើម។
  3. ដាក់អំបិលក្នុងចាន ហើយយកទៅដាក់នៅតាមកន្លែងងងឹត រឺតាមជ្រុងនៃផ្ទះរយះពេល២ទៅ៣ថ្ងៃសឹមយកទៅបាចមុខផ្ទះចោលអោយអស់ជាការស្រេច៕

Comments

ដាំដើមលុយត្រូវទិស នាំលុយហូរចូលដូចទឹក

ដាំដើមលុយត្រូវទិស នាំលុយហូរចូលដូចទឹក

ដើមឬស្សីសំណាងនាំហុងស៊ុយដល់ផ្ទះ

ហុងស៊ុយបន្ទប់គេង