ដើមឬស្សីសំណាងនាំហុងស៊ុយដល់ផ្ទះ

ដើមឬស្សីសំណាង(lucky bamboo) ជាប្រភេទរុក្ខជាតិនាំសំណាងនិងហុងស៊ុយល្អ វាក៏ពេញនិយមខ្លាំងដោយសារភាពស្រស ស្អាតនិងទាក់ទាញរបស់វាក្នុងការតាំងលំអទាំងក្នុងគេហដ្ជាន​ និងការិយាល័យជាដើម​ ហើយអ្នកក៏អាចងាយនឹងរកជាវបានគ្រប់កន្លែងដែលលក់រុក្ខជាតិនានា។​ វាមានភាពងាយស្រួលថែទាំ និងរឹងមាំទៀតផង​ ហើយចំនួនដើមក្នុងឬស្សីសំណាងវាមានអត្ថន័យជាក់លាក់ដែលត្រូវយកមកពិចារណានៅពេលអ្នកសំរេចចិត្តដាក់តាំងវាដើម្បីនាំសំណាងដល់អ្នកខាងក្រោមនេះគឺជាលេខដែលមានប្រជាប្រិយបំផុតនៃដើមឫស្សីមានសំណាង:

  • ២ដើម ដំណាងភាពស្និតស្នាល និងក្តីស្រលាញ់
  • ៣ដើម​ ដំណាងភាពសប្បាយរីករាយ
  • ៥ដើម ដំណាងសុខភាពល្អ
  • ៨ដើម​ ដំណាងភាពរឹងមាំ អំណាចនិងមាសប្រាក់
  • ៩ដើម នាំសំណាងលាភធំចូល
ដើមឬស្សីសំណាង អ្នកគួរយកវាទៅដាក់នៅទិសខាងត្បូងឈៀងកើត រឺ​ ទឹសខាងកើតក្នុងផ្ទះរឹការិយាល័យរបស់អ្នក៕

Comments

ដាំដើមលុយត្រូវទិស នាំលុយហូរចូលដូចទឹក

ដាំដើមលុយត្រូវទិស នាំលុយហូរចូលដូចទឹក

ហុងស៊ុយបន្ទប់គេង