ដាំដើមលុយត្រូវទិស នាំលុយហូរចូលដូចទឹក
មានប្រភេទរុក្ខជាតិដាំក្នុងនិងក្រៅផ្ទះជាច្រើនដែលគេជំនឿថានាំលុយនិងលាភសំណាងដល់ម្ចាស់វា តែពេលនេះយើងខ្ញុំសូមលើកយកដើមរុក្ខជាតិម្យ៉ាងដែលគេតែងហៅ និងស្គាល់ថាដើមលុយនេះឯង។
គេប្រើវាដើម្បីលំអគេហដ្ជាន រឺដាក់តាំងនៅការិយាល័យ និងលើតុ ទូ ជាដើម ហើយមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវបរិយាកាស និងហ៊ុងស៊ុយល្អ ថាមពលល្អដល់អ្នកទៀតផង ជាពិសេសរឿងលុយកាក់ហូរចូលដូចទឹកបើអ្នកថែទាំវាបានល្អ និងដាក់វាចំកន្លែងត្រឹមត្រូវនោះ។
អ្នកគួរដាក់ដើមលុយនៅចំទិសខាងត្បូងឈៀងកើត រឺខាងកើតក្នុងផ្ទះ តែហាមដាច់ខាតដាក់ក្នុងរឺក្បែរបន្ទប់ទឹករឺបង្គន់៕
Comments
Post a Comment