Posts

ដាំដើមលុយត្រូវទិស នាំលុយហូរចូលដូចទឹក

ដាំដើមលុយត្រូវទិស នាំលុយហូរចូលដូចទឹក

Image
មានប្រភេទរុក្ខជាតិដាំក្នុងនិងក្រៅផ្ទះជាច្រើនដែលគេជំនឿថានាំលុយនិងលាភសំណាងដល់ម្ចាស់វា តែពេលនេះយើងខ្ញុំសូមលើកយកដើមរុក្ខជាតិម្យ៉ាងដែលគេតែងហៅ និងស្គាល់ថាដើមលុយនេះឯង។ គេប្រើវាដើម្បីលំអគេហដ្ជាន រឺដាក់តាំងនៅការិយាល័យ​ និងលើតុ ទូ ជាដើម ហើយមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវបរិយាកាស និងហ៊ុងស៊ុយល្អ ថាមពលល្អដល់អ្នកទៀតផង​​ ជាពិសេសរឿងលុយកាក់ហូរចូលដូចទឹកបើអ្នកថែទាំវាបានល្អ និងដាក់វាចំកន្លែងត្រឹមត្រូវនោះ។ អ្នកគួរដាក់ដើមលុយនៅចំទិសខាងត្បូងឈៀងកើត រឺខាងកើតក្នុងផ្ទះ តែហាមដាច់ខាតដាក់ក្នុងរឺក្បែរបន្ទប់ទឹករឺបង្គន់៕

ដើមឬស្សីសំណាងនាំហុងស៊ុយដល់ផ្ទះ

Image
ដើមឬស្សីសំណាង(lucky bamboo) ជាប្រភេទរុក្ខជាតិនាំសំណាងនិងហុងស៊ុយល្អ វាក៏ពេញនិយមខ្លាំងដោយសារភាពស្រស ស្អាតនិងទាក់ទាញរបស់វាក្នុងការតាំងលំអទាំងក្នុងគេហដ្ជាន​ និងការិយាល័យជាដើម​ ហើយអ្នកក៏អាចងាយនឹងរកជាវបានគ្រប់កន្លែងដែលលក់រុក្ខជាតិនានា។​ វាមានភាពងាយស្រួលថែទាំ និងរឹងមាំទៀតផង​ ហើយចំនួនដើមក្នុងឬស្សីសំណាងវាមានអត្ថន័យជាក់លាក់ដែលត្រូវយកមកពិចារណានៅពេលអ្នកសំរេចចិត្តដាក់តាំងវាដើម្បីនាំសំណាងដល់អ្នកខាងក្រោមនេះគឺជាលេខដែលមានប្រជាប្រិយបំផុតនៃដើមឫស្សីមានសំណាង: ២ដើម ដំណាងភាពស្និតស្នាល និងក្តីស្រលាញ់ ៣ដើម​ ដំណាងភាពសប្បាយរីករាយ ៥ដើម ដំណាងសុខភាពល្អ ៨ដើម​ ដំណាងភាពរឹងមាំ អំណាចនិងមាសប្រាក់ ៩ដើម នាំសំណាងលាភធំចូល ដើមឬស្សីសំណាង អ្នកគួរយកវាទៅដាក់នៅទិសខាងត្បូងឈៀងកើត រឺ​ ទឹសខាងកើតក្នុងផ្ទះរឹការិយាល័យរបស់អ្នក៕

ចង់អោយកាបូបលុយរបស់អ្នកទាក់ទាញលុយចូលដែររឺទេ?

Image
វិធីសាស្រ្តងាយៗក្នុងការទាក់ទាយលុយអោយចូលមកក្នុងកាបូបដោយមិនងាយចេញទៅវិញឡើយ។ ជាការពិតណាស់ការជ្រើសរើសការបូបវាអាស្រ័យទៅតាមចំនូលចិត្តរបស់អ្នក តែវាពិតជាអាចជួយហៅលុយចូលបានបើអ្នកចេះពីរបៀបជ្រើសរើស ការបូបលុយត្រូវតែមើលទៅថ្មី ខាងក្នុងត្រូវមានរបៀប ដាក់ប្រាក់តាមថតអោយបានត្រឹមត្រូវ យកចេញនូវរបស់មិនចាំបាច់ ដូចជាក្រដាសដែលអ្នករើសបានតាមផ្លូវរឺវិក័យបត្រដែលប្រើរួច និងរបស់ដែលមិនចាំបាច់យកចេញពីកាបូបលុយអ្នក។ ត្រូវទុកថតមួយដែលទូលាយរឺទំនេរដើម្បីទាក់ទាយលុយចូលមក កាបូបលុយត្រូវប្រើអោយត្រូវជាមួយធាតុរបស់អ្នកប្រើប្រាស់វា ដូចជា​ ព័ណក្រហមជាការទាក់ទាញទាំងផ្នែកហិរញ្ញវត្ថុនិងអំណាច​ សក្តិសមនឹងអ្នកដែលមានធាតុភ្លើង ធាតុដី​ ប៉ុន្តែមិនត្រូវនឹងអ្នកដែលមានធាតុទឹក ឈើ និងមាសឡើយ។ ព័ណខៀវ ខ្មៅនិងខៀវក្រម៉ៅ សំរាប់អ្នកធាតុទឹក និងធាតុឈើ វាជួយបង្កើនចំណូលរបស់អ្នកអោយកើនឡើងខ្លាំង ដោយឡែកពណ័ទាំងនេះមិនសមនិឹងអ្នកធាតុភ្លើង រឺធាតុមាសប្រើឡើយ។ ព័ណត្នោត រឺត្នោតក្រម៉ៅ វាមានភាពស្រស់ស្អាតនិងទាក់ទាញផងដែរ​ សាកសមនឹងអ្នកដែលកើតធាតុដី និងធាតុមាស លុយហូរចូលដូចទឹកតែម្តង។ ពណ័បៃតង តំណាងអោយភាពលូតលាស់ស្រស់បំព្រង សមនឹងអ្នកដែលកើតធាតុឈើនិងភ្លើង ជាជំរើសដ៏ល្អបំផុតសំរាប់អ្...

ហុងស៊ុយបន្ទប់គេង

Image
អ្នកពិតជាចង់ដឹងថា តើហុងស៊ុយបន្ទប់គេងជាអ្វី? វាមិនមែនជាការលំបាកក្នុងការតុបតែងបន្ទប់គេងអោយមានលក្ខណះហុងស៊ុយនោះទេ។ បន្ទប់គេងមិនត្រឹមជាកន្លែងសំរាកប៉ុណ្ណោះទេ​ តែវាជាកន្លែងដែលអ្នកត្រូវការស្រូបយកថាមពលដើម្បីរាងកាយរឹងមាំ កីដូចជាការស្រូបយកនូវអ្វីដែលយើងមើលមិនឃើញទាំងថាមពលល្អ និងថាមពលអាក្រក់។​ ខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការរៀបចំបន្ទប់គេង ដើម្បីទទួលបានភាពជោគជ័យក្នុងមុខជំនួញ និងការងារ កីដូចជារឿងល្អៗចូលមកក្នុងជិវិតរបស់អ្នក ៕ សំអាតគ្រែគេង និងបរិវេណបន្ទប់អោយបានស្អាត បង្អួចបើកអោយមានពន្លឺគ្រប់គ្រាន់  បន្ថែមថូ រឺផ្កាស្រស់ ដើម្បីធ្វើអោយផ្ទៃបន្ទប់ទាំងមូលមានក្លិនក្រអូប ស្រស់ស្រាយ មិនត្រូវអោយមានរបស់របរផ្សេងៗដាក់នៅក្រោមគ្រែគេងឡើយ កញ្ចក់មិនត្រូវបែមករកគ្រែគេងឡើយ អ្នកអាចដាក់លំអផ្កាស្រស់រឺជ័រក៏បាននៅជ្រុងមួយនៃបន្ទប់ដើម្បីទាក់ទាញថាមពលល្អ សំរាប់គូស្វាមីភរិយាមានភាពល្អូកល្អឺនគ្នាផងដែរ។

វិធីងាយៗ ដើម្បីដេញឧបទ្របចង្រៃចេញពីផ្ទះរបស់អ្នក

Image
នេះជាការរៀបចំបែបងាយៗដើម្បីកំចាត់ចង្រៃឧបទ្របចេញពីផ្ទះរបស់អ្នក។ តើអ្នកមានអារម្មណ៏ថាមិនសប្បាយចិត្តដែរទេ?អ្នកមានអារម្មណ៏ធុញទ្រាន់រឺទេ? ផ្ទះរបស់អ្នកគួរតែជាស្ថានសួគ៌ដែលមានសុវត្ថិភាពរបស់អ្នក ជាទីជម្រករបស់អ្នក ជាប្រភពនៃអាហារបំប៉នដ៏រឹងមាំនិងការបំពេញបន្ថែមនៅក្នុងពេលដែលត្រូវការ ដូច្នេះការយកចិត្តទុកដាក់ថែរក្សាផ្ទះរបស់អ្នកគឺជាទម្រង់សំខាន់ដែលអ្នកគួរស្វែងយល់។ ថាមពលអាក្រក់ស្ថិតគ្រប់ទីកន្លែងក្នុងផ្ទះរបស់អ្នក​ បូករួមទាំងថាមពលល្អផងដែរ។​ ជាទូទៅអ្នកអាចសង្កេតមើល របស់របរ ក៏ដូចជាសមាជិកក្នុងផ្ទះ តែងមិនចុះសំរុងគ្នា អារម្មណ៏មួម៉ៅពេលដល់ផ្ទះ បរាជ័យក្នុងការណាត់ជួបជំនួញណាមួយដោយ អ្នកគិតថាវាពិតជាអាចសំរេចជោគជ័យ។ អ្វីដែលអ្នកគួរធ្វើដំបូងគេគឺ រៀបចំរបស់របរអោយមានរបៀបរៀបរយ ទុកដាក់ទៅតាមកន្លែងអោយបានត្រឹមត្រូវ បោះចោលនូវរបស់ណាដែលមិនប្រើ និងមិនចាំបាច់ចោលអោយអស់។ បើកទ្វានិងបង្អួច អោយស្រលះ មានពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ រៀបចំផ្កាស្រស់ស្អាតដាក់តាំងលើតុ រឺក្នុងបន្ទប់ទទួលភ្ញៀវនិងបន្ទប់គេងជាដើម។ ដាក់អំបិលក្នុងចាន ហើយយកទៅដាក់នៅតាមកន្លែងងងឹត រឺតាមជ្រុងនៃផ្ទះរយះពេល២ទៅ៣ថ្ងៃសឹមយកទៅបាចមុខផ្ទះចោលអោយអស់ជាការស្រេច៕